កុំព្យូទ័រនេះបានបំបែកឯតទគ្គកម្មរបស់កុំព្យូទ័រក្រុមហ៊ុនតែមួយ ជាមួយគ្នាគឺកុំព្យូទ័រប្រភេទ Ultrabook សម្រាប់សហគ្រាសឈ្មោះថា EliteBook Folio G1 ដែលមានកម្រាស់ ០,៤៩ អ៊ីញ។
កុំព្យូទ័រ HP Spectre ទំហំ ១៣,៣ អ៊ីញនេះផលិតឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយកុំព្យូទ័រយួរដៃ បច្ចេកវិជ្ជាទំនើបដទៃទៀត ជាមួយនឹងស្លាកតម្លៃ ១.១៧០ ដុល្លារក្នុងសហរដ្ឋអាមេរិក និង ១.១៤៩ ផោន នៅចក្រភពអង់គ្លេស។
ទាក់ទងនឹងទម្ងន់ កុំព្យូទ័រប្រភេទ Notebook នេះមិនមែនជាកុំព្យូទ័រដែលស្រាលជាងគេលើពិភពលោកនោះឡើយ ដោយសារវាមានទម្ងន់ ១,១១ គីឡូក្រាម។
តួខ្លួនភាគច្រើនរបស់វាគឺជាអាលុយមីញ៉ូមពណ៌ប្រផេះខ្មៅក្រឹបលាយជាមួយនឹងសំរឹទ្ធនៅគែមសងខាង។
ភាពខុសគ្នាខ្លាំងពីស៊េរីមុនៗគឺត្រង់ថា កុំព្យូទ័រថ្មីនេះបំពាក់ជាមួយនឹងប្រព័ន្ធដំណើរការ Intel Core i5 និង i7 ជាជាងបំពាក់នូវឈីប Intel Core M ក្នុងកុំព្យូទ័រស្តើងភាគច្រើននាពេលសព្វថ្ងៃនេះ។
ចំណុចសំខាន់របស់កុំព្យូទ័រ Spectre 13 Ultrabook៖ ប្រព័ន្ធប្រតិបត្តិការ Windows 10, អេក្រង់បង្ហាញរូបភាពក្នុងកម្រិត ១០៨០ ភិចសែល, រ៉េម ៨ ជីហ្គាបៃ, ហាដឌីស ២៥៦ ជីហ្គាបៃ និងថ្មកាន់បាន ១០ ម៉ោង៕
No comments:
Post a Comment