យោងតាមរបាយការណ៍បរិស្ថានចុងក្រោយរបស់ក្រុមហ៊ុន Apple បានបង្ហាញថាក្រុមហ៊ុនប្រមូលបានមាសជិតមួយតោន ពី iPhone, iPad និងកុំព្យូទ័រ Mac កញ្ចាស់ៗ កាលពីឆ្នាំ២០១៥កន្លងទៅ។
ក្រៅពីប្រមូលមាសបានទម្ងន់ ៩៩៧គ.ក គេក៏ប្រមូលបានសារធាតុមួយចំនួនទៀតដូចជា ប្រាក់ ២៩៩៩គ.ក, ទង់ដែងជាង ១,៣លាន គ.ក, អាលុយមីញ៉ូមជាង២លានគ.ក និងសំណជិត ២ម៉ឺនគ.ក។
មាសត្រូវបានគេប្រើប្រាស់ដោយសារវាអាចចម្លងចរន្តអគ្គិសនីបានល្អ និងមិនច្រេះដូចសារធាតុដទៃឡើយ។ បើយោងតាមការចុះផ្សាយរបស់វិបសាយ CNN Money កាលពីឆ្នាំ២០១១ បានឲ្យដឹងថាទូរសព្ទ iPhone មួយគ្រឿងមានផ្ទុកមាសប្រមាណ ០,០៣៤ក្រាម។
គួរបញ្ជាក់ថាក្រុមហ៊ុន Apple អាចប្រមូលមាស ក៏ដូចជាសារធាតុដទៃពីទូរសព្ទចាស់ៗបាន ដោយប្រើប្រាស់មនុស្សយន្តពិសេសឈ្មោះថា Liam ដែលមនុស្សយន្តនេះមានសមត្ថភាពអាចបំបែកគ្រឿងបន្លាស់លើទូរសព្ទ iPhone ចេញពីគ្នាបានយ៉ាងល្អ៕
No comments:
Post a Comment