Wednesday, April 6, 2016
សញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម! សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា
ដោយសារជំងឺទឹកនោមផ្អែមប្រភេទ ២ អាចនាំឱ្យកើតជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូច្នេះវាពិតជាសំខាន់ណាស់ដែលត្រូវដឹងជាមុនអំពីសញ្ញានៃជំងឺ ទឹកនោមផ្អែម និងធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែម ដើម្បីដឹងថាតើលោកអ្នកមានរោគសញ្ញាណាមួយនៃជំងឺនេះដែរឬក៏អត់។ ការព្យាបាលជំងឺទឹកនោមផ្អែមឱ្យបានជាមុនអាចជួយទប់ស្កាត់ការកើតជំងឺ ធ្ងន់ធ្ងរផ្សេងៗទៀត។
ជួនកាលជំងឺទឹកនោមផ្អែមប្រភេទ ២ វិវឌ្ឍខ្លួនដោយមិនបង្ហាញសញ្ញាព្រមានជាមុននោះទេ។ ជាការពិត អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ ២ ចំនួន ១/៣ ពុំបានដឹងខ្លួនថាពួកគេកើតជំងឺនេះទេ។ ហេតុនេះហើយវាសំខាន់ណាស់ដែលលោកអ្នកត្រូវទៅជួបជាមួយវេជ្ជបណ្ឌិត និយាយអំពីហានិភ័យនៃជំងឺទឹកនោមផ្អែម និងដើម្បីកំណត់ថាតើលោកអ្នកគួរធ្វើតេស្តដែរឬក៏អត់។
សញ្ញាព្រមានទូទៅនៃជំងឺទឹកនោមផ្អែមមានដូចខាងក្រោម៖
- ស្រេកទឹកខ្លាំងឥតឈប់
- ឃ្លានខ្លាំងចម្លែកហួសហេតុ (ជាពិសេសបន្ទាប់ពីទើបតែទទួលទានអាហាររួច)
- មាត់ស្ងួត
- នោមញឹកញាប់ ឬឆ្លងមេរោគផ្លូវទឹកនោម
- ស្រកទម្ងន់គ្មានមូលហេតុ (ទោះបីញ៉ាំអាហារច្រើន)
- អស់កម្លាំងល្ហិតល្ហៃ (ខ្សោយ និងមានអារម្មណ៍នឿយហត់)
- ព្រិលភ្នែក
- ឈឺក្បាល
ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដូចខាងលើ សូមប្រញាប់ទាក់ទងវេជ្ជបណ្ឌិត និងកំណត់កាលវិភាគធ្វើតេស្តរកជំងឺទឹកនោមផ្អែម។ ជាមួយនឹងរបបអាហារត្រឹមត្រូវសម្រាប់ជំងឺទឹកនោមផ្អែម លំហាត់ប្រាណទៀងទាត់ និងថ្នាំត្រឹមត្រូវ លោកអ្នកនឹងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ ២ បាន និងអាចរស់នៅក្នុងជីវិតដ៏សកម្ម និងប្រកបដោយផលិតភាព៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment