ក្រោយមានការភ្ញាក់ផ្អើលនេះ លោក អ៊ឹម ជីវ៉ា ដែលជាម្ចាស់កាមេរ៉ាទូរស័ព្ទដែលមានរូបថតចម្លែក ហើយក៏ជាអ្នកបង្ហោះរូបភាពនោះនៅក្នុងបណ្ដាញសង្គមផ្ទាល់បានចេញមុខបរិយាយថា «ម្សិលមិញមានការភ្ញាក់ផ្អើល បន្ទាប់ពីខ្ញុំបាទ post រូបភាពដែលឃើញមានដៃចម្លែកគឺមិនមែនជារូបភាពកាត់តទេគឺជារូបភាពពិតៗ វាថតជាប់ក្នុងកាមេរ៉ាទូរស័ព្ទរបស់ខ្ញុំ ( អ៊ឹម ជីវ៉ា ) តែអ្វីដែលខ្ញុំចង់បញ្ជាក់គឺសូមឱ្យមិត្ត Facebook ទាំងអស់កុំគិតក្នុងផ្លូវអាក្រក់ណាមួយ វាគ្រាន់តែជាការថតខុសបច្ចេកទេសតែប៉ុណ្ណោះ រីឯដៃចម្លែកដែលជាប់នឹងហោប៉ៅ លោក ម៉ាដូណា មិនមែនជាដៃខ្មោច ឬ ព្រាយបិសាចមកពីណាទេ គឺជាដៃរបស់លោ ម៉ាដូណា ។
បងប្អូនអ្នកសិល្បករភាគច្រើនដឹងហើយថា ជាទូទៅ ម៉ាដូណា ពេលថតរូបម្តងៗមិនដែលនៅស្ងៀមឡើយគឺរេចុះឡើង លើកដៃចុះឡើង ដែលគេតែងតែហៅឈ្មោះក្រៅថា មីសេះ !! ហើយដៃដែលឃើញមួយកំណាត់នេះគឺជាដៃរបស់ ម៉ាដូណា ដែលរេចុះឡើងនៅមិនស្ងៀមមិនមែនជាដៃកាត់ត ឬ ខ្មោចព្រាយបិសាចមកពីណាឡើយ ។ អាស្រ័យដូចបានជូនព័ត៌មានខាងលើនេះសូមបងប្អូនកុំយករូបភាពដែលថតក្នុងបុណ្យសពរបស់លោក រាជ បុរី គិតក្នុងផ្លូវអវិជ្ជមាន ឬ បំផុសបំភិតបំភ័យឱ្យសោះ ចៀសវាងប៉ះពាល់ដល់សតិអារម្មណ៍របស់មិត្ត Facebook និង សាមីខ្លួន ។ ដោយក្តីគោរព អ៊ឹម ជីវ៉ា» ។
ទោះបីជាមានការបកស្រាយយ៉ាងនេះក៏ដោយ ក៏នៅមានមហាជនជាច្រើននៅតែមានមន្ទិលមិនអស់មិនហើយ ជុំវិញដៃចម្លែកដែលថតជាប់ស្ដែងៗគួរឱ្យព្រឺរសម្បុរនោះ ហើយមានមតិមួយចំនួនក៏បានទាមទារឱ្យលោក ម៉ាដូណា ទៅឱ្យលោកសូត្រមន្ត ប្រោះព្រំទឹកលើករាសីឱ្យដែរ ខ្លាចក្រែងមានរឿងមិនល្អណាមួយកើតឡើង ចំពោះរូបលោក ៕

No comments:
Post a Comment