Monday, April 18, 2016

ក្រុមហ៊ុន​​ Apple ប្រមូល​បាន​មាស​១​តោន​ ពី​ iPhone ចាស់​ៗ​ដែល​ឈប់​ប្រើ​

recycle


​យោង​តាម​របាយការណ៍​​បរិស្ថាន​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Apple ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ប្រមូល​បាន​​មាស​​ជិត​​មួយ​តោន​ ពី​ iPhone, iPad និង​​កុំព្យូទ័រ​ Mac កញ្ចាស់ៗ​​ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​។


​​​​​​​​​​​​ក្រៅ​ពី​ប្រមូល​មាស​បាន​ទម្ងន់​ ៩៩៧​គ.ក​ គេ​ក៏​ប្រមូល​បាន​សារធាតុ​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រាក់​ ២៩៩៩​គ.ក, ទង់​ដែង​ជាង​ ១,៣​លាន​ គ.ក, អាលុយមីញ៉ូម​​ជាង​២​លាន​គ.ក​ និង​សំណ​ជិត​ ២ម៉ឺន​គ.ក។

មាស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដោយ​សារ​វា​អាច​ចម្លងចរន្ត​អគ្គិសនី​បាន​ល្អ​ និង​មិន​ច្រេះ​ដូច​សារធាតុ​ដទៃ​ឡើយ។ បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ CNN Money ​កាល​ពី​ឆ្នាំ​២០១១​ បាន​ឲ្យ​ដឹង​​ថា​ទូរសព្ទ​ iPhone មួយ​គ្រឿង​មាន​ផ្ទុក​មាស​​ប្រមាណ​ ០,០៣៤​ក្រាម។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ Apple អាច​ប្រមូល​​មាស​ ក៏​ដូច​ជា​សារធាតុ​ដទៃ​ពី​ទូរសព្ទ​ចាស់ៗ​បាន​ ដោយ​ប្រើ​ប្រាស់​​មនុស្ស​​យន្ត​ពិសេស​ឈ្មោះ​ថា​ Liam ដែល​​មនុស្ស​យន្ត​នេះ​​មាន​សមត្ថភាព​អាច​បំបែក​គ្រឿង​បន្លាស់​​លើ​ទូរសព្ទ​ iPhone ចេញ​ពី​គ្នា​បាន​យ៉ាង​ល្អ៕

Friday, April 8, 2016

Thursday, April 7, 2016

Happy With me

let's start ......
http://sh.st/UnpIq
http://sh.st/UvjKD
http://sh.st/UviWc
http://sh.st/UvetJ

Wednesday, April 6, 2016

Concert At Koh Pich Ouk Sokun kanha vs Sereymun


ម្សិលមិញ HP បង្ហាញ​កុំព្យូទ័រ​យួរដៃ​ស្តើង​បំផុត​ក្នុង​ពិភពលោក​, ចង់ដឹងថា​វា​មានតម្លៃ​ប៉ុន្មាន​ទេ​?

Press shot cropped
យោងតាមប្រភពវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញបានឱ្យដឹងថា កុំព្យូទ័រ ​យួរដៃ​ថ្មី​មួយ​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន HP នឹង​ក្លាយជា​កុំព្យូទ័រ​ស្តើង​បំផុត​របស់​ពិភពលោក​។ នៅ​កម្រាស់ ០,៤ អ៊ី​ញ កុំព្យូទ័រ​យួរដៃ​ឈ្មោះ Spectre 13 Ultrabook នេះ​មាន​កម្រាស់​ស្តើង​ជាង​ថ្ម​ប្រភេទ AAA ហើយ​ថែមទាំង​ស្រាល និង​ស្តើង​ជាង​កុំព្យូទ័រ​យួរដៃ MacBook Air របស់ Apple ទៅទៀត​។
​    ​កុំព្យូទ័រ​នេះ​បាន​បំបែក​ឯតទគ្គ​កម្ម​រប​ស់​កុំព្យូទ័រ​ក្រុមហ៊ុន​តែមួយ​ ជាមួយគ្នា​គឺ​កុំព្យូទ័រ​ប្រភេទ Ultrabook សម្រាប់​សហគ្រាស​ឈ្មោះថា EliteBook Folio G1 ដែលមាន​កម្រាស់ ០,៤៩ អ៊ី​ញ​។


 ​កុំព្យូទ័រ HP Spectre ទំហំ ១៣,៣ អ៊ី​ញ​នេះ​ផលិតឡើង​ក្នុង​គោលបំណង​ប្រកួតប្រជែង​ជាមួយ​កុំព្យូទ័រ​យួរដៃ​ បច្ចេកវិជ្ជា​ទំនើប​ដទៃទៀត ជាមួយនឹង​ស្លាក​តម្លៃ ១.១៧០ ដុល្លារ​ក្នុង​សហរដ្ឋអាមេរិក និង ១.១៤៩ ផោន នៅ​ចក្រភព​អង់គ្លេស​។
 
​ទាក់ទង​នឹង​ទម្ងន់ កុំព្យូទ័រ​ប្រភេទ Notebook នេះ​មិនមែនជា​កុំព្យូទ័រ​ដែល​ស្រាល​ជាងគេ​លើ​ពិភពលោក​នោះឡើយ ដោយសារ​វា​មាន​ទម្ងន់ ១,១១ គីឡូក្រាម​។
​    ​តួខ្លួន​ភាគច្រើន​របស់​វា​គឺជា​អាលុយមីញ៉ូម​ពណ៌​ប្រផេះ​ខ្មៅក្រឹប​លាយ​ជាមួយនឹង​សំរឹទ្ធ​នៅ​គែម​សងខាង​។
 


  ​ភាពខុសគ្នា​ខ្លាំង​ពី​ស៊េរី​មុនៗ​គឺ​ត្រង់​ថា កុំព្យូទ័រ​ថ្មី​នេះ​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ Intel Core i5 និង i7 ជាជាង​បំពាក់​នូវ​ឈី​ប Intel Core M ក្នុង​កុំព្យូទ័រ​ស្តើង​ភាគច្រើន​នាពេល​សព្វថ្ងៃនេះ​។

​ចំណុច​សំខាន់​របស់​កុំព្យូទ័រ Spectre 13 Ultrabook៖ ប្រព័ន្ធ​ប្រតិបត្តិការ Windows 10, អេក្រង់​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១០៨០ ភិ​ច​សែ​ល​, រ៉េ​ម ៨ ជី​ហ្គា​បៃ​, ហាដ​ឌី​ស ២៥៦ ជី​ហ្គា​បៃ និង​ថ្ម​កាន់​បាន ១០ ម៉ោង​៕

សញ្ញា​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​! សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា



2d35e0fc a375 4169 92ad 4f3cc0b9a712 desktop
ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ អាច​នាំឱ្យ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ជាមុន​អំពី​សញ្ញា​នៃ​ជំងឺ​ ទឹកនោមផ្អែម និង​ធ្វើតេស្ត​រកមើល​ជំងឺ​ទឹកនោមផ្អែម ដើម្បី​ដឹងថា​តើ​លោក​អ្នកមាន​រោគសញ្ញា​ណាមួយ​នៃ​ជំងឺ​នេះដែរ​ឬក៏​អត់​។ ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ឱ្យបាន​ជាមុន​អាចជួយ​ទប់ស្កាត់​ការកើត​ជំងឺ​ ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។
​     ជួនកាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ វិ​វ​ឌ្ឍ​ខ្លួន​ដោយ​មិន​បង្ហាញ​សញ្ញា​ព្រមាន​ជាមុន​នោះទេ​។ ជាការ​ពិត អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ចំនួន ១/៣ ពុំបាន​ដឹងខ្លួន​ថា​ពួកគេ​កើត​ជំងឺ​នេះ​ទេ​។ ហេតុនេះហើយ​វា​សំខាន់​ណាស់​ដែល​លោកអ្នក​ត្រូវ​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ និយាយ​អំពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ដើម្បី​កំណត់ថា​តើ​លោកអ្នក​គួរ​ធ្វើតេស្ត​ដែរ​ឬក៏​អត់​។
​    ​សញ្ញា​ព្រមាន​ទូទៅ​នៃ​ជំងឺ​ទឹកនោមផ្អែម​មាន​ដូចខាងក្រោម​៖
​    ​- ស្រេកទឹក​ខ្លាំង​ឥត​ឈប់​
​    ​- ឃ្លាន​ខ្លាំង​ចម្លែក​ហួសហេតុ (​ជាពិសេស​បន្ទាប់ពី​ទើបតែ​ទទួលទាន​អាហារ​រួច​)
​    ​- មាត់​ស្ងួត​
​    ​- នោម​ញឹកញាប់ ឬ​ឆ្លង​មេរោគ​ផ្លូវ​ទឹកនោម​
​    ​- ស្រក​ទម្ងន់​គ្មាន​មូលហេតុ (​ទោះបី​ញ៉ាំ​អាហារ​ច្រើន​)
​    ​- អស់កម្លាំង​ល្ហិតល្ហៃ (​ខ្សោយ និង​មាន​អារម្មណ៍​នឿយហត់​)
​    ​- ព្រិល​ភ្នែក​
​    ​- ឈឺក្បាល​
​     ​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ណាមួយ​ដូចខាងលើ សូម​ប្រញាប់​ទាក់ទង​វេជ្ជបណ្ឌិត និង​កំណត់​កាលវិភាគ​ធ្វើតេស្ត​រក​ជំងឺ​ទឹកនោមផ្អែម​។ ជាមួយនឹង​របប​អាហារ​ត្រឹមត្រូវ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម លំ​ហាត់ប្រាណ​ទៀងទាត់ និង​ថ្នាំ​ត្រឹមត្រូវ លោកអ្នក​នឹង​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ បាន និង​អាច​រស់នៅក្នុង​ជីវិត​ដ៏​សកម្ម និង​ប្រកបដោយ​ផលិតភាព​៕