បុរសរងគ្រោះដោយសារ ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ព្រួតវាយស្ទើរស្លាប់នោះបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចទារជំងឺចិត្តចំនួន ២០,០០០ដុល្លារ (ពីរមុឺនដុល្លារ) ពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
បុរសរងគ្រោះឈ្មោះ សេក សាម៉ុន អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិវាលម្លម ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានមុខរបរជាអ្នកបើកគ្រឿងចក្រកាយដី។
សូមបញ្ជាក់ថា បុរសម្នាក់នេះ ត្រូវបានលោក យឹម សុវណ្ណ និងលោក ម៉ន ផល្លា បញ្ជាឱ្យវាយទាត់ធាត់ស្ទើរស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ គ្រាដែលបុរសម្នាក់នេះជិះម៉ូតូក្បែរក្បួនដង្ហែបក្សរបស់ពួកគេ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័ រាជធានីភ្នំពេញ។https://web.facebook.com/sophea.sin.16/videos/1303982693055431/
No comments:
Post a Comment