ប្រទេសជប៉ុនជាប្រទេសមួយដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលសឹងតែគ្មានអំពើឩក្រិដ្ធកម្មនោះទេ ដល់ថ្នាក់សូម្បីតែប៉ូលីសក៏គ្មានអ្វីត្រូវធ្វើនោះដែរ។ ហើយមិនមែនទើបតែថ្មីៗនេះទេ គឺវាកន្លងមកប្រហែលជា៧០ឆ្នាំមកហើយដែលប្រទេសនេះមានសុវត្ថិភាពរឿងឩក្រិដ្ធកម្ម។ និយាយទៅវាដូចមិនគួរអោយជឿ ព្រោះសូម្បីតែប៉ូលីសក៏ព្យាយាមរករឿងគួរអោយអស់សំណើចដើម្បីធ្វើ បើមិនអញ្ចឹងទេ ពួកគាត់ដូចជាទំនេរជ្រុលពេក។ ពេលខ្លះប៉ូលីសបានចាប់ក្រុមមនុស្សដែលបានជួលរថយន្តអោយគ្នា ដោយប៉ូលីសចាត់ទុកវាជាការរត់តាក់ស៊ីខុសច្បាស់មួយ។ ពេលខ្លះទៀតគាត់បានឃ្លាំមើលរថយន្តណាដែលម្ចាស់មិនបានចាក់សោររថយន្តហើយទុកចោល បន្ទាប់មកចាប់អ្នកណាដែលព្យាយាមបើកទ្វារឡានចូលទៅឫដើម្បីលួចអ្វីមួយ។
No comments:
Post a Comment